របៀប​ភ្ជាប់​ពីកុំព្យូទ័រទៅនឹងទូរទស្សន៍

នៅ​ក្នុង​ចំណុចនេះយើងនឹងលើកយកពីការ​ភ្ជាប់​ ពីកុំព្យូទ័រទៅនឹងទូរទស្សន៍ដោយ​ប្រើ​ខ្សែ VGAទៅកាន់ VGA, HDMI ទៅកាន់ VGAនិងHDMIទៅកាន់ HDMI ។
យើងដឹងហើយថាកុំព្យូទ័រគឺជាម៉ាស៊ីន Electronic មួយ​ដែល​មានសមត្ថភាព​ខ្ពស់​ក្នុង​ប្រើ​ប្រាស់​សម្រាប់​ធ្វើការ​គណនា និង ធ្វើ​ការងារ​ផ្សេង ៗ​ទៀតបាន​យ៉ាង​ឆាប់​រហ័ស តែវា​ក៏​អាចចាក់ចម្រៀង និង មើលវីដេអូបាន​ទៀតផង ដោយសារ​កុំព្យូទ័រមួយចំនួនមាន​ទំហំ​អេក្រង់​តូច ដូចនេះអ្នកពិបាក​ក្នុង​ការមើលរឿង ឬ ខារ៉ាអូខេផ្សេងៗ ។ ក្នុង​លេខនេះយើងនឹងលើកយកពីរបៀប​ភ្ជាប់​ពីកុំព្យូទ័រយួរដៃទៅកាន់ទូរទស្សន៍​ ប្រភេទ​LCD និង LED ដើម្បី​ងាយស្រួល​ក្នុង​ការមើលរឿង ឬ ខារ៉ាអូខេផ្សេងៗ ។

អ្វីទៅជា Port HDMI?

HDMI មកពីពាក្យ High Definition Multimedia Interface ​ដែល​មាននាទីសម្រាប់​ធ្វើការ​បញ្ចូលបានទាំងវីដេអូ និង សំឡេង​ទៅជាមួយ​គ្នា​នៅ​ក្នុង​ខ្សែ HDMI នេះតែមួយ ។ ខាងក្រោម​នេះជារូបរបស់ Connector HDMI ​ដែល​ប្រើ​សម្រាប់​ធ្វើការ​ភ្ជាប់​ពី Laptop ទៅកាន់ LCD ឬ LED ហើយជា​បច្ចេកវិទ្យា​ថ្មីមួយដែរសម្រាប់ការបញ្ចូន Signal Graphic របស់រូបភាព សំឡេង និង វីដេអូ ។

Connector HDMI

ឧបករណ៍សម្រាប់​ភ្ជាប់​ពីកុំព្យូទ័រទៅកាន់ទូរទស្សន៍

​ក្នុង​ការ​ភ្ជាប់​ពីកុំព្យូទ័រទៅកាន់ទូរទស្សន៍យើងអាច​ប្រើ​ឧបករណ៍ដូច​ខាងក្រោម ៖

– VGA ទៅកាន់ VGA៖ សម្រាប់​ធ្វើការ​ភ្ជាប់​ពីរន្ធVGA របស់ កុំព្យូទ័រទៅកាន់រន្ធVGA របស់ទូរទស្សន៍

ដោយ​ប្រើ​ខ្សែ VGA

– HDMI ទៅកាន់ HDMI៖ សម្រាប់​ធ្វើការ​ភ្ជាប់​ពី PortHDMI របស់ កុំព្យូទ័រទៅកាន់ Port HDMI របស់ទូរទស្សន៍ហើយ Port នេះតែចំពោះទូរទស្សន៍​ប្រភេទ LCD និង LED ជំនាន់​ថ្មីតែប៉ុណ្ណោះ ។

​ប្រើ​ខ្សែ HDMI

– HDMI ទៅកាន់ VGA ឬ VGA ទៅកាន់ HDMI សម្រាប់​ធ្វើការ​ភ្ជាប់​ពី Port HDMI របស់ កុំព្យូទ័រទៅកាន់ Port VGA របស់ទូរទស្សន៍ ឬ​ពី Port VGA របស់កុំព្យូទ័រទៅកាន់ Port HDMI របស់ទូរទស្សន៍ ។

ការបញ្ចូនរូបភាពពីកុំព្យូទ័រទៅទូរទស្សន៍

​ក្នុង​ការ​ភ្ជាប់​ពីកុំព្យូទ័រទៅកាន់ទូរទស្សន៍យើងត្រូវ​ធ្វើការ Connect ដោយ​ប្រើ​

– Function Key ជា F1 ឬ F3 ទៅតាម​ម៉ាកម៉ាស៊ីន

– ចុច KeyWindows +P ដើម្បី​ធ្វើការ Connect ។

រូបខាងលើនេះសម្រាប់​ធ្វើការ​បញ្ចូន​ពីកុំព្យូទ័រទៅកាន់ទូរទស្សន៍

– Computer Only មានន័យថាសម្រាប់តែ​ភ្ជាប់​តែកុំព្យូទ័រតែមួយ ។

– Duplicate មានន័យថាសម្រាប់​បង្ហាញ​ធ្វើការ​ឲ្យ Laptop របស់អ្នក​ឲ្យ​ធ្វើការ​បង្ហាញ​រូបភាពដូចទៅនឹងទូរទស្សន៍

– Extend មានន័យថាសម្រាប់​បង្ហាញ​ធ្វើការ​ឲ្យ Laptop របស់អ្នក​ឲ្យ Screen ទាំងពីរខុស​គ្នា​ទូរទស្សន៍ (ទូរទស្សន៍​បង្ហាញ​ផ្សេងហើយ Laptop របស់អ្នក​បង្ហាញ​ផ្សេង)

– Projector Only បង្ហាញ​ទូរទស្សន៍តែម្ខាង ។

– *** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់​ទី៣៥ សម្រាប់ខែកុម្ភៈ ឆ្នាំ​២០១២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s