កម្មវិធីសរសេរកូដ Khmer Code Editor

Kode Editor (Khmer Code Editor) គឺជាកិច្ចក្រុម មុខវិទ្យា ភាសាកម្មវិធី Java របស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកព័ត៌មានវិទ្យា ថ្នាក់ M4 ឆ្នាំទី៣ ជំនាន់ទី១៣ ២០១១-២០១២។

ណែនាំដោយ :

លោកសាស្ត្រាចារ្យ ជី គួង

 

សមាជិកក្រុម

១. ជួន រតនា
២. លុក ភក្តី
៣. សួន ច័ន្ទរដ្ឋា
៤. ឡេង តុងហេង

 

Kode Editor ដែលមានន័យថា Khmer Code Editor គឺជាកម្មវិធីដ៏សាមញ្ញមួយ ដែលអាចឲ្យយើងប្រើវាក្នុងការសេរសេរកូដផ្សេងៗ។ វាអនុញ្ញាតឲ្យយើងអាចបង្កើត fileជាច្រើនក្នុងពេលតែមួយ និង ព្រមទាំងមាន Syntax Highlight ចំនួន ៥ ភាសា ដែលផ្តល់ភាពងាយស្រួលក្នុងការមើលទៀតផង។

ទាញយក KodeEditor.jar

Clinic management – Database Assignment

Clinic Management គឺជាកិច្ចការក្រុមរបស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកព័ត៌មានវិទ្យា ឆ្នាំទី២ ជំនាន់ទី១៤ ថ្នាក់ M8 ឆ្នាំសិក្សា ២០១១ – ២០១២។ កិច្ចការក្រុមនេះដែរកសាងឡើងសម្រាប់ឲ្យយើងអាចយកទៅប្រើប្រាស់ ក្នុងការគ្រប់គ្រងទៅលើ clinic។

ណែនាំដោយ

លោកសាស្ត្រាចារ្យ: ធូ ចំរើន

សមាជិកក្រុម

1.  ម៉ិញ សុវឌ្ឍនា

ចុចទីនេះដើម្បីទាញយក

កិច្ចការក្រុម Access – គ្រប់គ្រងអាហារដ្ឋាន

នេះគឺជាកិច្ចការក្រុមរបស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ផ្នែកព័ត៌មានវិទ្យា ឆ្នាំទី២ ជំនាន់ទី១៤ ថ្នាក់ A2 ឆ្នាំសិក្សា ២០១១ – ២០១២។ កិច្ចការក្រុមនេះដែរកសាងឡើងសម្រាប់ឲ្យយើងអាចយកទៅប្រើប្រាស់ ក្នុងការលក់នៅក្នុងអាហារដ្ឋាន។

 

ណែនាំដោយ

លោកសាស្ត្រាចារ្យ: ធូ ចំរើន

សមាជិកក្រុម

1.  គួរ សុធារាជ

មកពី http://itkonkhmer.com/

ចុចទីនេះដើម្បីទាញយក

CamStudio ថតនូវរាល់សកម្មភាពលើកុំព្យូទ័ររបស់អ្នក

កម្មវិធី CamStudio គឺ ជាកម្មវិធីមួយដែលអាចចាប់យកនូវរាល់សកម្មភាពការងារទាំងឡាយនៅលើ កុំព្យូទ័ររបស់អ្នកបាន។ វាថតយកនូវរាល់សកម្មភាព រួមទាំងសំឡេង រួចវាបម្លែងវីដេអូនោះឱ្យទៅជា AVI video file។ ដោយប្រើប្រាស់នូវទម្រង់ការងារនៃ SWF វាអាចធ្វើការបម្លែង AVIs file នោះឱ្យមានលក្ខណតូច ហើយអាចមើលបានយ៉ាងល្អ។ ជាមួយនឹង CamStudio នេះ អ្នកអាចរៀបចំនូវវីដេអូសម្រាប់ការបង្រៀន ឬចង់ធ្វើការរក្សាទុកនូវសកម្មភាពនៃការធ្វើអ្វីមួយដែលអ្នកចង់ ចងចាំក៏បាន៕

CamStudio មានទំហំតូច ងាយស្រួលដំឡើង និងងាយស្រួលប្រើប្រាស់។ ដូច្នេះអ្នកអាចទាញយកកម្មវិធីនេះទៅប្រើប្រាស់ដោយសេរី ដោយគ្រាន់តែចុច Download now។

IDM 6.12 Full Version ចេញមកទៀតហើយ

IDM

កម្មវិធី Internet Download Manager ជាកម្មវិធីមួយដែលផ្ដល់ភាពងាយស្រួលនិងជួយសម្រួលដល់ការបង្កើនលឿនទាញយកឯកសារពី Internet ។ កម្មវិធីនេះបានចេញមកដល់ Version 6.12 ហើយ អ្នកអាចប្រើវាបានដោយឥតគិតថ្លៃដោយវាមាន Serial និង Patch មកជាមួយរួចជាស្រេច។ កម្មវិធីនេះបានផ្លាស់ប្ដូរនៅការកំណត់មួយចំនួនដើម្បីធ្វើឱ្យមានភាពកាន់តែទាន់សម័យ។

លក្ខណៈពិសេស៖

-ឈ្មោះកម្មវិធី IDM 6.12

-ទំហំ 4.4 MB

-អាចប្រើបានរហូត និងគិតថ្លៃ

-មាន Serial និង Patch ស្រាប់